Cambodia Singer in 1950-1975 Sin Sisamuth

 

His beautiful voice never fade away from Cambodia’s heart.

 

With his golden voice.... Mr. Sin Sisamuth was entitled as

 

Cambodia’s great singer of all time.

 

 

           

   
 

Featured UPDATE around 2 weeks (New update: 05, April, 2010)

 
   
 
 

                      ពិធីបុណ្យចូលឆ្នាំត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈតែងប្រារឰធ្វើឡើងនៅថ្ងៃទី ១៣-១៤ និង១៥ ខែមេសាត្រូវនិងឹខែចែត្រ វាគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិ នានាក្នុងស្រុកខ្មែរ។ នៅក្នុងឱកាសដែលប្រជាជនគ្រប់រូប ពិសេសពួកក្រមុំកម្លោះទន្ទឹងអស់ ៣៦៥ ថ្ងៃនោះ គេតែង នាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗដូចជាបោះអង្គុញ ចោលឈូង ៘ ហើយគេក៏និយមចាក់ចំរៀងរាំ លេង កំសាន្តផងដែរ។

និយាយមកដល់ចំរៀងសំរាប់រាំលេងក្នុងវេលានោះ ប្រជាជនខ្មែរមិនថាក្មេងឬចាស់ទេ ពិតជាស្គាល់នូវចំរៀងចង្វាក់ រាំវង់ដ៏ពិរោះនិងល្បីល្បាញមួយបទ នោះគឺបទ “អង្គុញកើយបី” ដែលនៅរៀងរាល់រដូវបុណ្យចូលឆ្នាំថ្មី គេពិតជាជក់ ចិត្តណាស់ជាមួយបទចំរៀងមួយបទនេះ ។ ម៉្យាងប្រសិនបុណ្យចូលឆ្នាំមិនទាន់មកដល់ក្តី តែបើគេបានឮបទនេះក៏ធ្វើ អោយគេមានអារម្មណ៍ថា សប្បាយរីករាយម៉្យាងដែរ រួចធ្វើអោយគេកាន់តែកញ្ជ្រោលចិត្តខ្លាំងឡើង ដោយបន់អោយ តែថ្ងៃចូលឆ្នាំមកដល់ឆាប់តែម្តង ។

ចំរៀងមួយបទនេះបាយក្លាយជាបទប្រជាប្រិយទៅហើយ នៅក្នុងដួងចិត្ត ប្រជាពលរដ្ឋខ្មែរគ្រប់វ័យ គឺគេចេះទាំង ច្រៀងស្ទើរគ្រប់មាត់ទៀងផង ហើយសូម្បីតែក្មេងជំទង់ៗដែលសព្វថ្ងៃកំពុង វិលវក់នឹងបទភ្លេងសម័យថ្មីក៏ដោយ ក៏ពួកគេចេះទំនុកបទនេះដែរ ។ បទ “អង្គុញកើយបី” ដែលសព្វថ្ងៃបានក្លាយ ជានិមិត្តរូបនៃបុណ្យចូលឆ្នាំនេះ ត្រូវបានប្រសូតឡើងក្រោមស្នាដៃនិពន្ធរបស់កវី ញ៉ែម ផុន ហៅ កុក នាអំឡុងដើមទស្សវត ឆ្នាំ ១៩៧០ និងចូល រួមស្ថាបនាពីអ្នកនិពន្ធដ៏ឆ្នើមពីររូបទៀត គឺលោក ហេង ហួវ៉េង ជាអ្នកសរសេរបទភ្លេង និងលោក អ៊ុំ ដរ៉ា ជាអ្នកដឹក នាំវង់ភ្លេង ច្រៀងរួមគ្នាដោយកំពូលអ្នកចំរៀងខ្មែរបីរូបគី អធីរាជសំលេងមាស ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ។ លោក ញ៉ែម ផុន ហៅ កុក គឹជាកវីមួយរូបដែលមានទេពកោសល្យខ្ពង់ខ្ពស់ ណាស់ក្នុងការច្បិច ដកស្រង់នូវពាក្យពេចន៍ប្រជាប្រិយ ឬ ក្រៀមភាសារបស់ខ្មែរមកចងក្រងក្នុងទំនុកច្រៀងរបស់ លោក គឺដូចដែលយើងបានឃើញក្នុងបទចំរៀងនេះស្រាប់ ដូចជា “ត្រូវមេដំបូល” “កើយស្រដាំ” “ជោះត្រឹមជង្គង់” “គូពីព្រេងព្រឹទ្ធ” ...៘ រីឯទំនុកទៀតសោត ក៏មានលក្ខណៈប្រជាប្រិយទាក់ទាញគួរអោយសរសើរផងដែរ... “ជោះត្រឹមជង្គង់បងអោយជោះបាន ជោះប្រាប់សណ្តានគូពីព្រេងព្រឹទ្ធ បើអូនបានជោះដូចបានស្គាល់ចិត្ត ចាំមួយ ជីវិតចិត្តចាំជោះគ្នា” ...។ នេះប្រសិនបើមានគូសង្សារណាមួយ ពេលបានស្គាល់គ្នានាពេលលេងបោះអង្គុញជាមួយគ្នា
 ក្នុងថ្ងៃចូលឆ្នាំ លុះក្រោយឱកាសបុណ្យនេះពួកគេបានរៀបការនឹងគ្នា ហើយបានស្តាប់បទនេះប្រាកដជាធ្វើអោយគេ
 នឹកឃើញនូវរឿងដ៏សែនរំភើបក្នុងថ្ងៃចូលឆ្នាំនេះមិនខាន ។

... នេះហើយ “ស្នាដៃកវីនិពន្ធខ្មែរ” គួរអោយរំភើបណាស់ ...



១. (ប្រុស) អង្គុញបោះទៅត្រូវកើយស្រីដាំ         មើលមុខចំណាំចិត្តចាំជោះស្រី (២ដង)

                       
អង្គុញស្រីស្ងួនអូនដាំកើយបី            បើបងឈ្នះស្រីសូមចាប់ជោះហើយ ។

២. (ស្រី)   បោះត្រូវជើងរៀងមៀងមើលអោយច្បាស់    ដល់វេនអូនឈ្នះប្រុសកុំកន្តើយ (២ដង)

                  ត្រូវមេដំបូលគេចមិនរួចឡើយ         ចាប់បានដែហើយជោះអោយអស់ចិត្ត ។

៣. (ប្រុស) ជោះត្រឹមជង្គង់បងអោយជោះបាន     ជោះប្រាប់សណ្តានគូពីព្រេងព្រឹទ្ធ (២ដង)

                 បើអូនបានជោះដូចបានស្គាល់ចិត្ត      ចាំមួយជីវិតចិត្តចាំជោះគ្នា ។

៤. (ស្រី)   បើបងជោះអូនកុំជោះខ្លាំងពេក         ថ្នមទុកថ្ងៃស្អែកណាប្រុសពុំងារ (២ដង)

                 ក្រោយចូលឆ្នាំថ្មីរៀបការនឹងគ្នា         ប្រាប់ដល់មីងមារចូលដណ្តឹងអូន។  

 
     
 
 
   
 
     
     
  Would you like to show feeling ?  
  Sin Sisamuth Association website value your opinions highly &
keep your comment is greatly appreciated. 
Thanks Khmer around the world!  Thanks for your time!
 
     
 
 
  Old Keepsake 16 Songs...LIVE HERE.  
  Choose your favorite songs 1960 - 1970 by click download...Thanks for your time.  
           
 
   
 
       

Take a listen...

 
     
 
   
 
       

Take a listen...

 
           
       
   

   
       
       
       
       
      v  
       
       
       
       
       
       
       
           
 

* All the songs are UPDATE around 2 weeks...

 
 

  New update: Monday, 26, 10, 2009

 
           
       
 

New Counter

Since Oct, 2006 - Aug, 2009  Ex-Visitors = 21471    

 

 
 
affaa Chamroeun   (2010-03-21)

   Reply   

  Cambodia  
     
  Good website for Khmer  
  __________________________________________________________
 
affaa Pharoun   (2010-03-20)

   Reply   

  Cambodia  
     
  ជំរាបសួរ​បាទ May I request some songs (below) of Mr. SINSISAMUTH which I love the most and I can't find these very nice songs with any Khmer web pages: ១​បងនៅតែស្នេហ៌ ២​បងផ្ញើកូនផង ៣​ជាងកាត់សក់ដៃឯក ៤​ចំណងនិស្ស័យ ៥​ក្រពើក្នុងបឹង ៦​ក្រ​លង់​លង់អើយ​(បទឆ្លើយឆ្លង) ៧​ក្រៅពីរូបអូនបងមិនស្ម័គ្រទេ (បទញាក់) ៨​ខ្ញុំច្រៀង អ្នករាំ (បទសារ៉ាវ៉ាន់) ៩​ម្លប់ដូង​(បទភ្លេងការ) ១០​មិនយល់ទេ សង្ឃឹមថាបទទាំងដបនេះក៏មានបងប្អូន​ដែលកំពុងទស្សនា វិបដ៏ល្អ​នេះ​ពេញចិត្តទទួលទាន់សន្តាប់ដែរ។​ព្រមទាំងផ្ញើបទទាំងនេះជូនលោកតាលោកយាយកំពុងធ្វើស្រែចំការ​ក៏ដូចជាបងប្អូនខ្មែរដែលរស់ឆ្ងាយពីប្រទេសកំណើត​ដែលខណៈនេះប្រហែលជាកំពុងនឹកស្រុកខ្មែរហើយ​ព្រោះពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតចូលមកដល់ហើយ​ចង់តែជួបជុំ​បងប្អូនមិត្តភក្ត្រ សមាជិកគ្រួសារ​នៅខ្មែរ​ចាក់បទ រាំវង់​បទ​សារាវ៉ាន​បទ​កន្រ្ទឹម​និង​បទញាក់របស់លោកស៊ីនសីសាមុត​រាំជាមួយគ្នា ​​សប្បាយណាស់។ I would like to dedicate these songs to all SINSISAMUTH's songs association's staff and all Khmer people living thoughout the world as well as this web visitors. Thanks very much Hope that i will be able to listen to these songs as soon as possible។ Please appreciate SINSISAMUTH's Khmer songs which mostly written and composed by our 99% Khmer lyricists and song writers. pure Khmer songs (Khmer oldies) will be forgotten if we ignore them by just a generation and if the songs are not released publicly, and if more and more new songs still adapted fromm foreigns. ភារុន  
  __________________________________________________________
 
affaa phorn sopheap   (2010-03-20)

   Reply   

  Cambodia  
     
  I'm very happy when I listen Mr.Sinsisamuth song.I think that his voice is perfect. No one can do like him  
  __________________________________________________________
 
affaa Bun Sovat   (2010-03-20)

   Reply   

  Cambodia  
     
  I'm very happy that see this web and I knew about background of Mr.Sin Sisamuth that i didn't see before. Finally, I wish this web is very famous around the world and The World Know about Khmer Singer Like Mr.Sin Sisamuth and so on.  
  __________________________________________________________
 
affaa Thy Voutha   (2010-03-18)

   Reply   

  Cambodia  
     
  I love his voice forever. I alway supported his song. I hope he will come to life again in this present and the future.  
  __________________________________________________________
 
affaa Sitha Sem   (2010-03-18)

   Reply   

  Cambodia  
     
  I'm very realy love his songs  
  __________________________________________________________
 
  Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 Next (387 Comments)
   
s

Show your feeling here...
       
  Name* :
  Email* :
  Country* :
 

Comment

:

     
       
 
 
 
 

 

 
 
 
 
 
 
 
 
   

Copyright © 2006-2009 Sin Sisamuth Association. All Rights Reserved.

Site designed & developed by: Khmerweb Solution.