Cambodia Singer in 1950-1975 Sin Sisamuth

 

His beautiful voice never fade away from Cambodia’s heart.

 

With his golden voice.... Mr. Sin Sisamuth was entitled as

 

Cambodia’s great singer of all time.

 

 

           

   
 

Featured UPDATE around 2 weeks (New update: 05, April, 2010)

 
   
 
 

                      ពិធីបុណ្យចូលឆ្នាំត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈតែងប្រារឰធ្វើឡើងនៅថ្ងៃទី ១៣-១៤ និង១៥ ខែមេសាត្រូវនិងឹខែចែត្រ វាគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិ នានាក្នុងស្រុកខ្មែរ។ នៅក្នុងឱកាសដែលប្រជាជនគ្រប់រូប ពិសេសពួកក្រមុំកម្លោះទន្ទឹងអស់ ៣៦៥ ថ្ងៃនោះ គេតែង នាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗដូចជាបោះអង្គុញ ចោលឈូង ៘ ហើយគេក៏និយមចាក់ចំរៀងរាំ លេង កំសាន្តផងដែរ។

និយាយមកដល់ចំរៀងសំរាប់រាំលេងក្នុងវេលានោះ ប្រជាជនខ្មែរមិនថាក្មេងឬចាស់ទេ ពិតជាស្គាល់នូវចំរៀងចង្វាក់ រាំវង់ដ៏ពិរោះនិងល្បីល្បាញមួយបទ នោះគឺបទ “អង្គុញកើយបី” ដែលនៅរៀងរាល់រដូវបុណ្យចូលឆ្នាំថ្មី គេពិតជាជក់ ចិត្តណាស់ជាមួយបទចំរៀងមួយបទនេះ ។ ម៉្យាងប្រសិនបុណ្យចូលឆ្នាំមិនទាន់មកដល់ក្តី តែបើគេបានឮបទនេះក៏ធ្វើ អោយគេមានអារម្មណ៍ថា សប្បាយរីករាយម៉្យាងដែរ រួចធ្វើអោយគេកាន់តែកញ្ជ្រោលចិត្តខ្លាំងឡើង ដោយបន់អោយ តែថ្ងៃចូលឆ្នាំមកដល់ឆាប់តែម្តង ។

ចំរៀងមួយបទនេះបាយក្លាយជាបទប្រជាប្រិយទៅហើយ នៅក្នុងដួងចិត្ត ប្រជាពលរដ្ឋខ្មែរគ្រប់វ័យ គឺគេចេះទាំង ច្រៀងស្ទើរគ្រប់មាត់ទៀងផង ហើយសូម្បីតែក្មេងជំទង់ៗដែលសព្វថ្ងៃកំពុង វិលវក់នឹងបទភ្លេងសម័យថ្មីក៏ដោយ ក៏ពួកគេចេះទំនុកបទនេះដែរ ។ បទ “អង្គុញកើយបី” ដែលសព្វថ្ងៃបានក្លាយ ជានិមិត្តរូបនៃបុណ្យចូលឆ្នាំនេះ ត្រូវបានប្រសូតឡើងក្រោមស្នាដៃនិពន្ធរបស់កវី ញ៉ែម ផុន ហៅ កុក នាអំឡុងដើមទស្សវត ឆ្នាំ ១៩៧០ និងចូល រួមស្ថាបនាពីអ្នកនិពន្ធដ៏ឆ្នើមពីររូបទៀត គឺលោក ហេង ហួវ៉េង ជាអ្នកសរសេរបទភ្លេង និងលោក អ៊ុំ ដរ៉ា ជាអ្នកដឹក នាំវង់ភ្លេង ច្រៀងរួមគ្នាដោយកំពូលអ្នកចំរៀងខ្មែរបីរូបគី អធីរាជសំលេងមាស ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ។ លោក ញ៉ែម ផុន ហៅ កុក គឹជាកវីមួយរូបដែលមានទេពកោសល្យខ្ពង់ខ្ពស់ ណាស់ក្នុងការច្បិច ដកស្រង់នូវពាក្យពេចន៍ប្រជាប្រិយ ឬ ក្រៀមភាសារបស់ខ្មែរមកចងក្រងក្នុងទំនុកច្រៀងរបស់ លោក គឺដូចដែលយើងបានឃើញក្នុងបទចំរៀងនេះស្រាប់ ដូចជា “ត្រូវមេដំបូល” “កើយស្រដាំ” “ជោះត្រឹមជង្គង់” “គូពីព្រេងព្រឹទ្ធ” ...៘ រីឯទំនុកទៀតសោត ក៏មានលក្ខណៈប្រជាប្រិយទាក់ទាញគួរអោយសរសើរផងដែរ... “ជោះត្រឹមជង្គង់បងអោយជោះបាន ជោះប្រាប់សណ្តានគូពីព្រេងព្រឹទ្ធ បើអូនបានជោះដូចបានស្គាល់ចិត្ត ចាំមួយ ជីវិតចិត្តចាំជោះគ្នា” ...។ នេះប្រសិនបើមានគូសង្សារណាមួយ ពេលបានស្គាល់គ្នានាពេលលេងបោះអង្គុញជាមួយគ្នា
 ក្នុងថ្ងៃចូលឆ្នាំ លុះក្រោយឱកាសបុណ្យនេះពួកគេបានរៀបការនឹងគ្នា ហើយបានស្តាប់បទនេះប្រាកដជាធ្វើអោយគេ
 នឹកឃើញនូវរឿងដ៏សែនរំភើបក្នុងថ្ងៃចូលឆ្នាំនេះមិនខាន ។

... នេះហើយ “ស្នាដៃកវីនិពន្ធខ្មែរ” គួរអោយរំភើបណាស់ ...



១. (ប្រុស) អង្គុញបោះទៅត្រូវកើយស្រីដាំ         មើលមុខចំណាំចិត្តចាំជោះស្រី (២ដង)

                       
អង្គុញស្រីស្ងួនអូនដាំកើយបី            បើបងឈ្នះស្រីសូមចាប់ជោះហើយ ។

២. (ស្រី)   បោះត្រូវជើងរៀងមៀងមើលអោយច្បាស់    ដល់វេនអូនឈ្នះប្រុសកុំកន្តើយ (២ដង)

                  ត្រូវមេដំបូលគេចមិនរួចឡើយ         ចាប់បានដែហើយជោះអោយអស់ចិត្ត ។

៣. (ប្រុស) ជោះត្រឹមជង្គង់បងអោយជោះបាន     ជោះប្រាប់សណ្តានគូពីព្រេងព្រឹទ្ធ (២ដង)

                 បើអូនបានជោះដូចបានស្គាល់ចិត្ត      ចាំមួយជីវិតចិត្តចាំជោះគ្នា ។

៤. (ស្រី)   បើបងជោះអូនកុំជោះខ្លាំងពេក         ថ្នមទុកថ្ងៃស្អែកណាប្រុសពុំងារ (២ដង)

                 ក្រោយចូលឆ្នាំថ្មីរៀបការនឹងគ្នា         ប្រាប់ដល់មីងមារចូលដណ្តឹងអូន។  

 
     
 
 
   
 
     
     
  Would you like to show feeling ?  
  Sin Sisamuth Association website value your opinions highly &
keep your comment is greatly appreciated. 
Thanks Khmer around the world!  Thanks for your time!
 
     
 
 
  Old Keepsake 16 Songs...LIVE HERE.  
  Choose your favorite songs 1960 - 1970 by click download...Thanks for your time.  
           
 
   
 
       

Take a listen...

 
     
 
   
 
       

Take a listen...

 
           
       
   

   
       
       
       
       
      v  
       
       
       
       
       
       
       
           
 

* All the songs are UPDATE around 2 weeks...

 
 

  New update: Monday, 26, 10, 2009

 
           
       
 

New Counter

Since Oct, 2006 - Aug, 2009  Ex-Visitors = 21471    

 

 
 
affaa sarem   (2009-12-02)

   Reply   

  Cambodia  
     
  i'm very happy when see your webeside about Sinsisamuth and other singers in 1960s. i think cambodians are going to check like me and express their comments on it.i would be happy in your commitment.sincerly yours  
  __________________________________________________________
 
affaa Nop Sen   (2009-12-01)

   Reply   

  Cambodia  
     
  I think that it is so good that we have website for the most famous singer in our country  
  __________________________________________________________
 
affaa chengsim   (2009-12-01)

   Reply   

  Korea, Dem.  
     
  i love his song as my life.i always think that i 1 2 b him but not posible.  
  __________________________________________________________
 
affaa Annie   (2009-12-01)

   Reply   

  Cambodia  
     
  I am very like and love him so much! when i listen to his song i feel very very Great!!!  
  __________________________________________________________
 
affaa MANG DyNA   (2009-12-01)

   Reply   

  Cambodia  
     
  I really like Mr.sinn sisamuth's songs very much.  
  __________________________________________________________
 
affaa Seu Vannak   (2009-11-30)

   Reply   

  Cambodia  
     
  I appreciate him so much because his voice is unique, so far no one can replace his golden voice at all so I hope everyone who know and like his voice help to preserve his songs evermore. Not only me like to listen but all kind of people never feel bored to listen whenever. Thanks.  
  __________________________________________________________
 
  Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 Next (387 Comments)
   
s

Show your feeling here...
       
  Name* :
  Email* :
  Country* :
 

Comment

:

     
       
 
 
 
 

 

 
 
 
 
 
 
 
 
   

Copyright © 2006-2009 Sin Sisamuth Association. All Rights Reserved.

Site designed & developed by: Khmerweb Solution.